ស្ត្រីម្នាក់រស់នៅម្ដុំពោធិ៍ចិនតុង ទីក្រុងភ្នំពេញ បានឈ្នះរង្វាន់ម៉ូតូមួយគ្រឿងភ្លាមពីហាងលក់មាសពេជ្ររបស់អ្នកស្រីដាណាទ្រី សាខាព្រែកព្នៅ នាព្រឹកថ្ងៃទី២៤ មិថុនា ឆ្នាំ២០២២ បន្ទាប់ពីទិញមាសពីហាងចំនួន ៥ជី។ អ្នកមីង និងកូនប្រុសបានរៀបរាប់ទាំងអារម្មណ៍រំភើបថា គាត់បានឃើញការផ្សព្វផ្សាយពីល្ងាចតាមទំព័រហ្វេសប៊ុកថា ទិញមាសមានឱកាសចាប់យករង្វាន់ ក៏បបួលកូនមកទាំងព្រឹកយកហេងតែម្ដង។
អ្នកមីងបន្តថា មុនមកកាន់ហាងមាសពេជ្រនេះ អ្នកមីងក៏បានបន់ស្រន់បារមីវត្តពោធិ៍ចិនតុង ព្រោះអ្នកមីងក៏បានធ្វើបុណ្យទានបម្រើចង្ហាន់ព្រះសង្ឃនៅវត្តនោះជាយូរមកហើយដែរ។ អ្នកមីងបានទិញចញ្ចៀនមាសមួយវង់តម្លៃ ១១៣៥ ដុល្លារ ហើយក៏បានឈ្នះវង្វាន់បានម៉ូតូ១គ្រឿង ក្នុងចំណោមម៉ូតូ ១០គ្រឿងដែលត្រូវរង្វាន់ក្នុងហឹបឆ្នោត។
ការចាប់យករង្វាន់នេះ ដើម្បីអបអរសាទរការបើកសម្ពោធសាខាហាងពេជ្រថ្មីនៅបឹងស្នោនាខែក្រោយ ដូច្នេះអតិថិជនដែលបានទិញមាស ឬពេជ្រនៅសាខាព្រែកព្នៅ នឹងទទួលបានសន្លឹកឆ្នោតចាប់យករង្វាន់ភ្លាមៗមានដូចជាទូរស័ព្ទ ម៉ូតូ រថយន្ត វត្ថុអនុស្សាវរីយ និងគ្រឿងសំអាងជាច្រើនមុខទៀត ដោយគ្រប់សន្លឹកឆ្នោតសុទ្ធតែមានរង្វាន់។
ចំណែកឱកាសចាប់យករង្វាន់នេះ គឺចាប់ផ្ដើមពីថ្ងៃទី២៤ មិថុនា រហូតដល់ថ្ងៃបើកសម្ពោធហាងមាសពេជ្រថ្មី នៅខែកក្កដា ខាងមុខប៉ុណ្ណោះ។ អថិតិជនទាំងអស់សុទ្ធតែមានឱកាសចាប់យករង្វាន់ ប្រសិនបើទិញមាសចាប់ពី ១ ជីឡើងទៅ។
តាមរយៈទំព័រហ្វេសប៊ុករបស់ថៅកែហាងពេជ្រ និងគ្រឿងសំអាងខាងលើ បានរៀបរាប់បញ្ជាក់បន្ទាប់ពីអតិថិជនជាច្រើនបានសម្រុកមកទិញនាថ្ងៃចាប់រង្វាន់ដំបូងថា៖«ចែដាណាតែថាឲ្យគឺឲ្យហើយចា ញាក់ទេចា៎..ទិញមាសពេជ្រចាប់ត្រូវរង្វាន់ចឹងចា៎..សាហាវម៉ង ចាប់ត្រូវចាប់ត្រូវ អបអរសាទរ អ្នកបានរង្វាន់ថ្ងៃនេះ ទូរសព្ទ ទូរទស្សន៍ វត្ថុអនុស្សាវរីយ៍ ជាពិសេសរំភើបជំនួសអ្នកមីង ចាប់ត្រូវម៉ូតូភ្លាមៗ រង្វាន់នៅច្រើនទៀត ដើម្បីអបអរសាទរការបើកសម្ពោធហាងពេជ្រថ្មីនាងខ្ញុំ ឆាប់ៗ កុំភ្លេចមកទិញមាសពេជ្រ ទទួលសំណាងទាំងអស់គ្នា»៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖